ភ្នំពេញៈ ក្រុមអ្នកលេង អាវុធកែច្នៃ ដាវសាំម៉ូរ៉ៃ ដែកទីប តែងតែដើរអុកឡុក ក្នុងភូមិ បង្កឲ្យពលរដ្ឋភ័យខ្លាច ត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ឃាត់ខ្លួនបាន៤នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ក្រុមអ្នកលេងទាំង៤នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ ម៉ាក់ ឃៀ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ម្ចាស់បន្ទប់ រក្សាអាវុធ ដាវកែច្នៃ២ដើម និង ដំបងទីប ១ដើម ។ ទី២ ឈ្មោះ វន ម៉ាណូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ ទី៣ ឈ្មោះ ខៀវ លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ ទី៤ ឈ្មោះ ម៉ាក់ ឃីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់សាទរ រាល់ការបង្ក្រាបរបស់សមត្ថកិច្ច លើក្រុមបងតូច បងធំ អ្នកលេងប្រចាំភូមិ តែងតែបង្កអុកឡុក បង្កឲ្យភ័យបារម្មណ៍ ពីសុវត្ថិភាព សន្តិសុខ ក្នុងមូលដ្ឋានកន្លងមក ។
ក្រោយពីឃាត់ខ្លួនក្រុមអ្នកលេង ដាវសាំម៉ូរ៉ៃ ទាំង៤នាក់ សមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់