ព័ត៌មានជាតិ

ឆក់បានសម្រេចទាំងព្រឹកនៅក្បែរប៉ុស្តិ៍កាកាបទី២ បច្ចុប្បន្នស្រ្តីរងគ្រោះកំពុងសម្រាកនៅពេទ្យ

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់ផ្លូវរថភ្លើងខាងលិចប៉ុស្តិ៍កាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីស្ត្រីម្នាក់ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្ដាលឲ្យជនរងគ្រោះរងរបួស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះជិះម៉ូតូ ឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ កំពត 1C-8834 មានដឹកបន្លែមកពីផ្សារធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកនិចមិនចាំផ្លាកលេខមកពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចដែលនៅក្នុងនោះមាន ទូរស័ព្ទ លុយ និងសម្ភារ:ផ្សេងៗទៀត រួចជនរងគ្រោះក៏បានដួលបោកក្បាលសន្លប់ស្តូកស្តឹង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភាមៗ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ តើសមត្ថកិច្ចតាមក្របួចក្រុមជនសង្ស័យបានដែរឬទេ? ទាំងជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕

មតិយោបល់