ព័ត៌មានជាតិ

អាជ្ញាធរមូលដ្ឋានបន្តចុះជួយរុះរើផ្ទះ ប្រជាពលរដ្ឋដែលប្រឈមនឹងការបាក់ច្រាំងទន្លេ

កំពង់ចាមៈ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានចុះជួយរុះរើលំ​នៅឋានរបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយការបាក់ស្រុតដីមាត់ច្រាំងទន្លេជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមមាត់ច្រាំងនៃ​ដងទន្លេមេគង្គ ក្នុងទឹកដីស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវកម្លាំងចុះទៅជួយរុះរើជាបន្ទាន់មានឈ្មោះសួង ម៉េង ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ និងប្រពន្ធឈ្មោះថោង ឃីម អាយុ៥៨ឆ្នាំ មានទីលំនៅភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលផ្ទះមានទំហំ ៨ម៉ែត្រគុណ ១២ម៉ែត្រ សាងសង់ឡើងអំពីឈើប្រក់ក្បឿង។ទំហំនៃការបាក់ស្រុតដីមាត់​ច្រាំង​ទន្លេ​ទទឹង៧ម៉ែត្រ បណ្តោយជាង៥០ម៉ែត្រ ដែលផ្ទះត្រូវរុះរើទាំងស្រុង ដើម្បីទៅរកទីទួលមានសុវត្ថិភាព។

ក្នុងនោះដែរតាមតំបន់ទន្លេមេគង្គមួយចំនួនទៀត នៅក្នុងខេត្តកំពង់ចាម មានដូចជានៅស្រុកកោះសូទិន ស្រុកស្ទឹងត្រង់ និងស្រុកកងមាសជាដើម ត្រូវប្រឈមនឹងការបាក់​ស្រុត​ដីមាត់ច្រាំងទន្លេជាបន្តបន្ទាប់ ហើយផ្ទះរបស់ប្រជាពលរដ្ឋ ជាច្រើនខ្នងត្រូវរុះរើទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។

ដោយឡែកនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋដែលតាំងទីលំនៅតាមជួរមាត់ទន្លេ ជាច្រើនគ្រួសារ ត្រូវប្រឈមនឹងការបាក់ស្រុតដី និងត្រូវរុះរើផ្ទះជម្លៀសទៅកាន់​ទីទួលមានសុវត្ថិភាពជាបន្ទាន់ផងដែរ៕

បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ បាក់ច្រាំងទន្លេ

មតិយោបល់