Post News Media ព័ត៌មានជាតិ ជនសង្ស័យ៣នាក់...

ជនសង្ស័យ៣នាក់លួចទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់!..

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួច ទូស័ព្ទដៃម៉ាកសាំសុង A.5 ពណ៌ខ្មៅបានសម្រេច។

ហេតុការណ៍លួចទូរស័ព្ទនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខគ្មាន ក្រុម ៣ ភូមិ ខ.២ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ទូស័ព្ទឈ្មោះ ពៅ អារីហ្វីន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅកន្លែងកើតហេតុ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សុះ រ៉ម៉ាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខគ្មាន ភូមិ ១ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ ( ជនសង្ស័យប្រើប្រាស់គ្រឿងញៀនរយ:ពេល២ឆ្នាំ)។

សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៥ទៀបភ្លឺ ជនសង្ស័យមានបក្ខពួកគ្នាចំនួន៣នាក់បានធ្វើសកម្មភាពលួចទូស័ព្ទដៃម៉ាកសាំសុងA.5 ពណ៌ខ្មៅ រួចក៏គេចខ្លួនបាត់។ ក្រោយកើតហេតុជនរងគ្រោះក៏មកដាក់ពាក្យបណ្តីងនៅប៉ុស្តិ៍ក្រោយពីទទួលពាក្យបណ្តីង កម្លាំងខណ្ឌនិងប៉ុស្តិ៍ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចក្រុម ៣ ភូមិ ខ.២ សង្កាត់ច្រាំចំរេះ២ វេលាម៉ោង៥និង៣០នាទីល្ងាច ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទខាងលើពិតប្រាកដមែន ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីចាត់ការតាមនីតិវិធី៕

Loading...