កណ្តាលៈ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥៥នាទី មានកម្មការិនីរោងចក្រម្នាក់ យកបន្តោងខ្សែកស្ពាន់ស្រោបប្លាកទីន ទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅត្រង់ចំណុចផ្សារព្រះប្រសប់ ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ វ៉ិន សុគុណ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
បាត់បង់៖ ជនរងគ្រោះ បាត់បង់ប្រាក់៥២០.០០០៛ (រកឃើញវិញ)។
វត្ថុតាងចាប់យក៖ បន្តោងខ្សែករូបសឹង្ហពណ៌លឿង០១ មានដាំត្បូងពណ៌សច្រើនគ្រាប់ (បន្តោងស្ពាន់ស្រោបប្លាកទីន របស់ជនសង្ស័យ)។ ប្រាក់រៀល៥២០.០០០៛ និងលិខិតទទួលបញ្ចាំ( របស់ជនរងគ្រោះ)។
សភាពរឿងហេតុ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥៥នាទី ជនសង្ស័យបានយកបន្តោងខ្សែករូបសឹង្ហ០១ធ្វើពីស្ពាន់ស្រោបប្លាទីន មានដាំត្បូងពណ៌ស ទៅដាក់បញ្ចាំឱ្យជនរងគ្រោះ បានប្រាក់៥២០.០០០៛ ពេលនោះជនរងគ្រោះបានសួរជនសង្ស័យថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺ ប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយជនរងគ្រោះ សួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថាមិនស្គាល់ រួចដើរចេញទៅបាត់ពេលនោះជនរងគ្រោះ មានការសង្ស័យយកបន្តោង ខ្សែកនោះ មកដុះមើល ក៏ចេញសាច់ស្ពាន់ទើបដឹងថាចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មកឈ្មោះ លី ផល្លា ជិះម៉ូតូមកឃើញជនសង្ស័យ នៅហ្គារ៉ាសសាំងគល់ស្ពានព្រែកតាមាក់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បី បន្តអនុវត្តតាមនីតិវិធី៕
មតិយោបល់