អង់គ្លេស៖ កាលពីរាត្រីទៀបភ្លឺយប់មិញនេះ វេលាម៉ោង ៣ និង ០០ នាទី ក្លិបហង្សក្រហមបានបំបាក់ ឆ្មាខ្មៅ Sunderland ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋាន Anfield ហើយរំកិលខ្លួន ទៅកាន់លេខរៀងទី ២ ដោយចាញ់ក្លិបកំពូលតារាង តោខៀវ Chelsea ១ ពិន្ទុតែប៉ុណ្ណោះ។
គ្រាប់បាល់ដំបូងដែលធ្វើឲ្យ ហង្សក្រហមនាំមុខ ក្លិបឆ្មាខ្មៅ នោះគឺគ្រាប់បាល់ដែលស៊ុតហ្វ្រីហ្គិតដោយកីឡាករ Steven Gerrard នៅនាទី ៣៩ និង កីឡាករខ្សែប្រយុទ្ធ Daniel Sturridg នៅនាទី ៤៨ ។
តែទោះជាយ៉ាងណា កីឡាករឆ្មាខ្មៅ Sung-Yueng Ki សញ្ជាតិកូរ៉េ បានជួយ ឲ្យឆ្មាខ្មៅអាចបំបែកពងហង្ស បានសម្រេច នៅនាទី ៧៦ ក៏ប៉ុន្តែគ្មានលទ្ធភាព ស្វែងរកគ្រាប់បាល់បន្តឲ្យស្មើ ឡើយ ។
ចប់ការប្រកួតសម្រាប់គូទាំងពីរនេះ ហង្សក្រហម វាយឆ្មាខ្មៅ ឲ្យចាញ់ក្នុងលទ្ធផល ២-១ ។ គួរបញ្ជាក់ផងដែរថា ហង្សក្រហម ក្នុងចំណោម ៣១ ប្រកួត មាន ៦៨ ពិន្ទុ ខណៈខោខៀវ មាន ៦៩ ពិន្ទុ នោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់