ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌជ្រោចង្វារ ចាប់ខ្លួនជនសង្ស័យដាក់ថ្នាំសណ្តំយកម៉ូតូបានម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៧ និង០៥នាទី ថ្ងៃទី១៤ ខែមិថុនា ពោលគឺមុននេះ មានករណីដាក់ថ្នាំយកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់C125 នៅចំណុចរង្វង់មូលគល់ស្ពានជ្រោយចង្វារចាស់ ត្រើយខាងកើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ករណីនេះត្រូវបានកម្លាំងល្បាត អាវុធហត្ថខណ្ឌជ្រោយចង្វារ  ប្រទះឃើញ និិងធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកកាន់ បញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ព្រមទាំងជួយបញ្ជូនជនរងគ្រោះ ដែលកំពុងវង្វេងស្មារតី ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះផងដែរ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលបន្តិចទៀតនេះ៕

photo_2016-06-14_19-41-18

photo_2016-06-14_19-41-21

photo_2016-06-14_19-41-24

photo_2016-06-14_19-41-28

មតិយោបល់