ធនាគារជាតិនៃកម្ពុជា បានណែនាំចំនួន ៣ចំនុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ ចំពោះ បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់

ធនាគារជាតិនៃកម្ពុជា បានណែនាំចំនួន ៣ចំនុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ និងអត្ថប្រយោជន៍នានារបស់បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់

 

យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងចូលរួម សហការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

២៖ ត្រូវជូនដំណឹងដល់សាធារណជន ឲ្យបានច្បាស់លាស់អំពី ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និង
ហិរញ្ញវត្ថុនីមួយៗ។ ការជូនដំណឹងនេះត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានាដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម។

៣៖ ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *