ព័ត៌មានជាតិ

ស្នងការខេត្តព្រៃវែង យកចិត្តទុកដាក់មន្ត្រីកំពុងសម្រាកព្យាបាលជំងឺ

ព្រៃវែងៈ ដោយទទួលតាមការណែនាំពីសំណាក់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ឹម កុសល អធិការនគរបាលស្រុកពារាំង ចុះសួរសុខទុក្ខដល់គ្រួសារមន្ត្រីកំពុងសម្រាកព្យាបាល និងពាំនាំអំណោយសប្បុរសធម៌មួយចំនួន កាលពីវេលាម៉ោង៩៖១០នាទី ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

បើតាមអធិការនគរបាលស្រុកពារាំង ឲ្យដឹងថា នៅថ្ងៃនេះ លោកបានដឹកនាំមន្ត្រីក្រោមឱវាទ រួមមានអធិការរង នាយ នាយរងផ្នែក ប៉ុស្តិ៍រដ្ឋបាល និងក្រុមយុវជនអង្គភាពនគរបាលស្រុកពារាំង ចុះសួរសុខទុក្ខ និងឧបត្ថម្ភលោកព្រិន្ទបាលឯក កុក ផាត មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំកញ្ចំ ស្រុកពារាំង ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

លោកអធិការបន្តថា អំណោយ និងថវិកាដែលត្រូវប្រគល់ជូនលោកព្រិន្ទបាលឯក កុក ផាត រួមមានថវិកាចំនួន៤៥២,៥០០រៀល ទឹកសុទ្ធ១កេស និងទឹកក្រូច១កេស។ ថវិកា និងអំណោយឧបត្ថម្ភទាំងនេះ ទទួលបានពីការចូលរួមឧបត្ថម្ភរបស់កងកម្លាំងនគរបាលស្រុកពារាំង៕

photo_2016-08-09_16-34-34photo_2016-08-09_16-34-36

មតិយោបល់