ហ្វីលីពីន: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបបានឱ្យដឹងនៅថ្ងៃអង្គារ៍ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte មិនបានអនុម័តច្បាប់បាញ់សម្លាប់រង្គាលក្រៅប្រព័ន្ធតុលាការនោះទេ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិក ដែលម្សិលមិញ បានសម្តែងក្តីបារម្ភចំពោះវិធានការក្តៅរបស់ប្រធានាធិបតីថ្មីរូបនេះ ពាក់ព័ន្ធលើការបង្រ្កាបលើមេឈ្មួញគ្រឿងញៀន។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៦ អ្នកនាំពាក្យប្រធានាធិបតីលោក Ernesto Abella បានឱ្យដឹងថា លោក Duterte បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ជនសង្ស័យទាក់ទងនឹងថ្នាំញៀន។
លោកបានសង្កត់ធ្ងន់ថា «យើងចង់ធ្វើឱ្យសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីលោក Rodrigo Roa Duterte បានសម្តែងម្តងហើយម្តងទៀតថា លោកមិនគាំទ្រចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការនោះទេ។ ប៉ុន្តែលោកបានទទួលស្គាល់ផងដែរថា បុគ្គលមួយចំនួនអាចត្រូវបានសង្គ្រោះ បើសិនពួកគេចូលខ្លួនឲ្យសមត្ថកិច្ចតាមសំរួល ប៉ុន្តែបើមិនប្រគល់ខ្លួនទេ ទាំងប្រជាពលរដ្ឋនិងថ្នាក់ក្រោមជាតិមានសិទ្ធិសម្លាប់ពួកគេ។
លោក Abella មានប្រតិកម្មលើសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអាមេរិក បានសម្តែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក នៅលើការសម្លាប់ក្នុងប្រទេសហ្វីលីពីនរបស់ឈ្មួញថ្នាំញៀនជាបន្តបន្ទាប់។ ហើយអគ្គនាយកប្រធានប៉ូលិសជាតិលោក Ronald dela Rosa នឹងធ្វើការស៊ើបអង្កេតករណីបាញ់សម្លាប់ទាក់ទងនឹងគ្រឿងញៀននេះ។
សេចក្តីរាយការណ៍មួយចំនួនបាននិយាយចោទប្រកាន់ថា មានមនុស្សជាង ៤០០នាក់បានចូលរួមនៅក្នុងគ្រឿងញៀនខុសច្បាប់ បានត្រូវគេសម្លាប់ចាប់តាំងពីលោក Duterte ឡើងតំណែងកាលពីថ្ងៃទី៣០ ខែមិថុនា។
ដោយឡែក លោកប្រធានាធិបតីបានបញ្ចេញឈ្មោះអ្នកជាប់ពាក់ព័ន្ធគ្រឿងញៀនជាសាធារណៈជាង ១៥០នាក់ ក្នុងនោះរួមមាន ចៅក្រម, មន្រ្តីរដ្ឋាភិបាលក្នុងតំបន់, ប៉ូលិសនិងបុគ្គលិកយោធា ដែលត្រូវបានគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនៅក្នុងការរីកសាយនៃថ្នាំខុសច្បាប់។ រីឯអ្នកប្រើនិងរត់ពន្ធគ្រឿងញៀន ជាង ៦០០.០០០នាក់បានប្រគល់ខ្លួនរួចទៅហើយឲ្យអាជ្ញាធរ៕
មតិយោបល់