ព័ត៌មានជាតិ

រថយន្ដ Lexus RX300 មួយគ្រឿងបើកលឿនដូចហោះ ទៅបុកទ្រូងផ្លូវ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកបុករបាំងថ្មពុះទ្រូងចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ ត្រង់ចំណុចស្ដុបបឋមសិក្សាទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-9945 អ្នកបើកបរមិនស្គាល់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿនដូចហោះ ស្រាប់តែមកដល់ចំណុចកើតហេតុ មិនបន្ថយលឿនក៏ជ្រុលទៅបុករបាំងពុះទ្រូងផ្លូវ រួចហើយក៏បន្តរេចង្កូតទៅបុកផ្ទប់បង្គោលភ្លើងបន្ថែម បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានចុះរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់