ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ឆក់ទូរស័ព្ទដៃមិនបានសម្រច​ ត្រូវសមត្ថកិច្ចល្បាតក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៥នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនងគ្រោះ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៦និង ៤០នាទី ព្រឹក ថ្ងៃ ២៨ខែតុលា ឆ្នាំ ២០២០ចំណុចមុខស្តុប៣ស្ថាប័នក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ ឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,ទី២-ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាង៖ ម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1H 2626 ជាម៉ូតូដែលជនសង្ស័យទាំងពីរនាក់ជិះធ្វើសកម្មភាព។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានគ្នាចំនួន៥នាក់ ជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះមិនបានសម្រេច នៅចំណុចមុខស្តុប៣ស្ថាប័ន ភ្លាមៗនោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថិច្ច ដែលល្បាតក្បែរនោះ ដេញតាមជនសង្ស័យទាំង៥នាក់នោះ តែជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់ នៅសល់ជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនរហូតដល់ផ្លូវ១០៥ ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដោយស្ថានភាពភ័យពេកបានដួលម៉ូតូត្រូវប៉ូលិសប្រមាញ់បានតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ នាំមកកាន់ប៉ុស្តិ៍សាកសួនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់