កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីហិង្សាដោយចេតនា ដោយជនសង្ស័យបានយកកាំបិតប៉័ងតោ កាប់មកលើជនរងគ្រោះបណ្ដាលឲ្យរបួស ០៣កន្លែង នៅចំណុចមុខផ្ទះរបស់ឈ្មោះ ឌុល សាទ ក្នុងភូមិសាស្រ្ថភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឌុល សាទ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។
ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុក រតនា ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកស្នាក់នៅដេកឃ្វាលទានៅចំណុចពូនភ្នំក្នុងភូមិសាស្រ្ថ ភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
មូលហេតុ៖ ទំនាស់ពាក្យសំដីគ្នា រឿងទិញគល់កញ្រ្ជាំងស្រូវតាមស្រែឲ្យទាស៊ី។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកជនសង្ស័យបានរត់គេចខ្លួន ។
ករណីនេះ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី បានចុះកសាងសំណុំរឿងតាមនីតីវិធី ដើម្បីចាត់ការបន្តតាមច្បាប់៕
មតិយោបល់