ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្នទាក់ទាក់ដៃចង្កួតដួលមុខរថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុនវីតាល់

ភ្នំពេញៈ យុវវ័យប្រុសស្រី២នាក់ជិះមូតូឌុបគ្នាមិនប្រយ័ត្ន ទាក់ដៃចង្កូតជាមួយរម៉កដឹកបន្លែ ដួលនៅមុខរថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុនវីតាល់ បណ្តាលឲ្យនារីជិះពីក្រោយរងរបួសជើងស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០ថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកា ២០១៧ នៅចំណុចទល់មុខលេខផ្ទះ៨អា ផ្លូវ២៥៤ (ផ្លូវម៉ៅសេទុង) ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គាត់បានឃើញយុវវ័យប្រុសស្រី២នាក់ ម្នាក់អាយុប្រហែល២៤ឆ្នាំ ភេទប្រុស បានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-5712 ឌុបនារីម្នាក់វ័យប្រហែល២១ឆ្នាំ ធ្វើដំណើរពីជើងទៅត្បូង ក៏វ៉ារថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុនវីតាល់មិនស្គាល់ ស៊េរីពាក់ស្លាកលេខ ភ្នំពេញ 2A-9924 ក្នុងទិសដៅស្របគ្នាក៏ទាក់ដៃចង្កូតជាមួយរម៉កដឹកបន្លែមួយគ្រឿងទៀតក៏ជ្រុលដួលទៅខាងមុខរថយន្តហើយក៏បណ្តាលឲ្យនារីរួមដំណើរនោះរបួសស្រាលជើងខាងឆ្វេងតែម្តង។

ភ្លាមៗនោះក៏សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយភាគីទាំងសងខាងចរចារគ្នាបញ្ចប់រឿងនៅកន្លែងដោយមានការដឹងឮពីសមត្ថកិច្ចផងដែរ៕

មតិយោបល់