ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីម្នាក់ លេងនៅលើផ្ទះទូក បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់

កំពង់ធំៈ នៅថ្ងៃពុធ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅតំបន់វាលក្រោម ភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

សាកសពក្មេងជនរងគ្រោះឈ្មោះ ជឿន ធារ៉ា ភេទស្រី អាយុ០៦ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះលេងលើផ្ទះទូក បណ្តាលឱ្យធ្លាក់ទឹកលង់ស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះខាងលើ​ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ សាកសពក្មេងរងគ្រោះត្រូវបានប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់