កូរ៉េខាងត្បួងៈ ប្រជាជនកូរ៉េខាងត្បូងដែលប្រឆាំងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល(THAAD) នៅក្នុងប្រទេស កំពុងត្រូវបានគេជេរប្រមាថ ថាជាអ្នកដើរតាមកូរ៉េខាងជើងទាំងងងឹតងងុល ឬ ថាជាជនក្បត់ ឡប់ទឡែ។ចលនាបះបោយ៉ាងដូច្នេះ កំពុងត្រូវបានជំរុញ ដោយស្ថាប័នផ្សាព្វផ្សាយអភិរក្សក្នុងស្រុកមួយចំនួន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៦។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Geun Hye បានសម្រេចចិត្ត កាលពីថ្ងៃចន្ទ ដើម្បីចូលរួមក្នុងចលនាមួយធ្វើឡើងដោយតំណាងរាស្ត្រគណបក្សប្រឆាំង ដែលកំពង់តែរិះគន់ដល់រដ្ឋាភិបាល ក្នុងការធ្វើទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំង ក្នុងនាមជាអ្នកមានចិត្តអាណិតអាសូរ ប្រទេសចិន ហើយបង្ហាញថាអ្នកប្រឆាំង នឹងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ថាជាអ្នកដើរតាម និងគ្រាំទ្រប្រទេសកូរ៉េខាងជើង។
ការគាំទ្ររឿងមិនពេញចិត្តចំពោះគោលនយោបាយរដ្ឋភិបាល វាហាក់ដូចជាជនក្បត់ជាតិ ឬ ដូចជាអ្នកដើរតាមនិងគាំទ្រកូរ៉េខាងជើង ហើយមានជាច្រើនករណី ក្រោមការដឹងនាំផ្តាច់ការរបស់យោធាកាលពីអតីតកាល វាទំនងជាមិនងាយស្រួលទេនៅលើកនេះ ខណៈដែលប្រធានាធិបតីរូបនេះត្រូវបានតម្រូវឲ្យ មានការបរិយាយមើលងាយប្រជាជនកូរ៉េខាងត្បូង ប្រហែលពាក់កណ្ដាល ថាជាជនក្បត់នោះ។
មតិយោបល់សាធារណៈបានរាលដាលពីម្នាក់ទៅ ម្នាក់បើទោះបីជាការដាក់ពង្រាយ THAAD នេះ ត្រូវបានអះអាងថាបានផ្តល់ផលប្រយោជន៍ ដល់ជាតិរបស់កូរ៉េខាងត្បូងក៏ដោយ។ ថ្មីៗនេះ ប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើន ជាពិសេសមនុស្សដែលមានអាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំ កំពុងតេ ផ្លាស់ប្តូចិត្តរបស់ពួកគេ ដើម្បីបដិសេធការសម្រេចចិត្តដាក់ពង្រាយ THAAD។
ចំណែកឯអ្នកប្រឆាំង THAAD មិនគាំទ្រអ្នកដែលយលស្រប់ឲ្យដាក់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកទេ ហើយថាអ្នកដើរតាម និងគាំទ្រអាមេរិកជាមនុស្សខ្វះការពិចារណា និងខ្វាក់ភ្នែក បើទោះបីទីក្រុងសេអ៊ូលត្រូវបានរង សម្ពាធពីទីក្រុងវ៉ាស៊ីនតោនឲ្យធ្វើការសម្រេចចិត្តឲ្យបានឆាប់រហ័សក៏ដោយ ។វាជាផ្នែកមួយនៃ យុទ្ធសាស្ត្រ “ស្នូលកណ្តលអាស៊ី” របស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រង់នឹងត្រួតពិនិត្យប្រទេសចិន និង រុស្ស៊ី ជាមួយនឹងប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀតនៅក្នុងតំបន់មួយនេះ។
តំណាងរាស្ត្រប្រឆាំងការដាក់ពង្រាយ THAAD ជាច្រើននាក់ទាមទាឲ្យមានការពិភាក្សាមួយនៅក្នុងរដ្ឋសភាជាតិ ដើម្បីពិភាក្សាថាតើ ការដាក់ពង្រាយមីស៊ីលរបស់អាមេរិកពិតជាផ្តល់អត្ថប្រយោជន៍ផ្នែកយោធា ការទូត និងសេដ្ឋកិច្ច របស់កូរ៉េខាងត្បូងមែនឬយ៉ាងណាឲ្យប្រាកដ៕
មតិយោបល់