ព្រះសីហនុៈ កាលពីម៉ោងប្រហែល៥និង០០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤ ម្តុំមុខរោងចក្រញូស្តា សង្កាត់លេខ១ ក្រុងព្រះសីហនុ មានករណីបុរសម្នាក់ទៀតហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ ដែលតាមសមត្ថកិច្ចថា ជនរងគ្រោះ ពេលកំពុងជិះម៉ូតូត្រូវរថយន្តកុងតឺន័រមួយគ្រឿង គៀរប៉ះដួលម៉ូតូ ហើយត្រូវកង់រថយន្តកិនចំក្បាលជនរងគ្រោះ។
ជនរងគ្រោះឈ្មោះជិន ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ ក្នុងភូមិ១សង្កាត់លេខ១ ។
ចំណែកភាគីខាងរថយន្តបានបើករត់គេច ក្រោយពេលកើតហេតុ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវស្វែងរករថយន្តដែលពាក់ពន្ធ័ ចំណែកសាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់