ភ្នំពេញ៖នៅថ្ងៃទី ២៩ ខែ សីហានេះ ករណីបុរសពីរនាក់ ធ្វើទារុណកម្ម លើក្មេងបេះផ្លែដូង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានហើយ ក្នុងនោះ ទី១ឈ្មោះ ហេង ដាណេ អាយុ៣៥ឆ្នាំនិង ទី២ ឈ្មោះ ហេង វណ្ណី
អាយុ២៨ឆ្នាំ អ្នកទាំង២រស់នៅភូមិ.ឃុំកំពង់ពពិលស្រុកពារាំង ខេត្ត ព្រែវែង ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុក កោតសរសើរទៅលើសំណាញ់ច្បាប់ដែលអាចបំពេញរឿងដ៏ឆាប់រហ័ស ។
ក៏ប៉ុន្តែផ្ទុយ ទៅវិញ ក្រោយពីរឿងនេះ ស្រាប់តែអ្នកព្រែវែងមិនតិចនោះទេ បានខឹង និងជេប្រទិចផ្តាសា ទៅលើ អ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះ Tommy Sky ដែលបានសរសេរ Comments លើទំព័រហ្វេសប៊ុករបស់ខ្លួនថា “ពួកអាខេត្តចោរ នឹង អាពួកខេត្តព្រៃវែង “ ។ ជាមួយនឹង Comments នេះបានធ្វើឲ្យអ្នកទូទាំងខេត្តព្រែវែង ខឹងសម្បារយ៉ាងខ្លាំង និងមានមនុស្សជាច្រើនបានផ្ញើរសារ មកកាន់គេហទំព័រ ដំណឹង សូមឲ្យ បុរសខាងលើ បំភ្លឺ ហេតុអ្វីបានជាមើលងាយ និងម៉ៃ អ្នកខេត្តព្រៃវែង ជាចោរ ហើយរឿងនេះវាមិនសម ករណី កើតតែមួយសោះ ម៉ៃទូទាំងខេត្ត ។
ម្ចាស់គណនី Tha Vithen បានផ្ទុះកំហឹងយ៉ាងខ្លាំង លើ Tommy Sky ដោយសរសេរលើ គណនីខ្លួនថា “គ្រាន់តែមនុស្សម្នាក់ខុស វាយតំលៃមនុស្សទូទាំង
ខេត្តព្រៃវែង..! ដាក់ម្នាក់ 1 ម៉ាត់មកអ្នកព្រៃវែង” ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ មានអ្នកខេត្តព្រៃវែងជាច្រើន ថា បុរសម្នាក់នេះបែកថ្នាំមិនចង់ជេរវាទេ និងមានអ្នកខ្លះជេថា “អាហែង នឹង វាថោកទាបជាងអ្នកព្រៃវែងទៀតអាងាប់ “ និងមានជាច្រើនរយឃ្លា ជេប្រទិចលើ បុរស ប្រើគណនី Tommy Sky ។
កន្លងមកដោយសារតែរឿងមួយគត់ លើអ្នកខេត្តព្រៃវែង ដែលធ្វើឲ្យមនុស្សជាច្រើន ម៉ៃលើអ្នកខេត្តព្រៃវែង ជាចោរ នោះគឺ មានស្រុកមួយឈ្មោះស្រុកមេសាង ដើមឡើយសម្បូរទៅដោយចោរ តែក្រោយមក ដោយសមត្ថកិច្ចបោសសំអាតបានទាំងស្រុង ស្រុកមួយនេះ មានសេរីភាពពេញទីដោយមិនមានពាក្យថាចោរទៀតទេ។ លើសពីនេះ កុំភ្លេចថា ថ្នាក់ដឹកនាំរដ្ឋាភិបាលធំៗ ក្នុងជួររដ្ឋាភិបាល ក៏ជាឈាមជ័រ អ្នកខេត្តព្រៃវែង អ្នកជេរ ត្រូវប្រយ័ត្នប្រយ៉ែង ខ្លាចតែស៊ីបាយក្រហមទេ ។
ក្រៅពីនេះនៅមានពាក្យ មួយទៀតថា អ្នកខេត្ត ព្រែវែងសុទ្ធតែជាអ្នកសុំទាន ដែលធ្វើឲ្យអ្នកខេត្តព្រៃវែង ខឹងច្រលោតយ៉ាងខ្លាំង ដើម្បីវែកញែករឿងនេះ អ្នកខ្លះសួរអ្នកសុំទាន ដែលដើរសុំទាននៅ ភ្នំពេញសព្វថ្ងៃថា មីងនៅឯណា ? ខណៈគាត់មកសុំលុយ តែគាត់ឆ្លើយថា អ្នកខេត្តព្រៃវែង ពេលសួរដេញដោលចុះឡើង ទៅ បែរជាប្រែសម្តីថា មកពីគាត់ថា តាមគ្នា ដែលមកសុំទាននៅទីនេះ ដែលធាតុពិត នៅ ស្វាយរៀង កំពង់ធំ កំពង់ចាម តាកែវ សោះ តែមិនមែនមានន័យថា ព្រែវែងអត់អ្នកសុំទាននោះទេ ខេត្តណាក៏មានដែរ គ្រាន់តែតិចនឹងច្រើនតែប៉ុណ្ណោះ កុំចេះតែម៉ៃ ទៅ សូមបញ្ឈប់ ។
តែទោះជាយ៉ាងណាក្តី អ្នកប្រើគណនី ឈ្មោះ Tommy Sky ត្រូវបានអ្នកទូទាំងខេត្តព្រៃវែង ខឹងសម្បារយ៉ាងខ្លាំង ចង់ឲ្យអាជ្ញាធរវែកមុខជននេះ មកសួរណែនាំ ៕
មតិយោបល់