ព័ត៌មានជាតិ

សមត្ថកិច្ចស្ទូចរថយន្តដែលឈប់ចតប៉ះពាល់ផ្លូវសាធារណៈ បង្កឲ្យការកកស្ទះចរាចរណ៍!..

ព្រះសីហនុ: សកម្មភាពសមត្ថកិច្ចចាប់ស្ទូចរថយន្តបាឡែនមួយគ្រឿងដែលឈប់ចតប៉ះពាល់ផ្លូវសាធារណ:តាមផ្លូវចុះទៅអូរ១។ មុនស្ទូចយក សមត្ថកិច្ចបានប្រកាសរកអ្នកទទួលខុសត្រូវរថយន្តមួយគ្រឿងនេះ ដែលឈប់ចតធ្វើឲ្យស្ទះផ្លូវ ឲ្យមកបើករថយន្តយកចេញ ប៉ុន្តែមិនមានអ្នកចេញមុខមកទេ។

ដោយរកម្ចាស់មិនឃើញ សមត្ថកិច្ចក៏ចាប់ផ្តើមស្ទូចយករថយន្តនេះ ក៏ស្រាប់តែលេចមុខបុរសជនជាតិចិនម្នាក់អះអាងថាខ្លួនជាជាងជួសជុលរថយន្ត មករារាំងមិនឲ្យសមត្ថកិច្ចស្ទូចយករថយន្តនេះឡើយ ដោយប្រាប់សមត្ថកិច្ចថា មានគេប្រើឲ្យមកយករថយន្តនេះ ប៉ុន្តែសមត្ថកិច្ចមិនយល់ព្រមឡើយ និងបាននាំយករថយន្តនេះមករក្សាទុកដោះស្រាយតាមច្បាប់៕

មតិយោបល់