កាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ នាព្រឹកថ្ងៃអាទិត្យ នៅចំណុចផ្លូវប្រសព្វ ស្ថិតនៅភាគខាងជើង ប្រទេសកូឡ៊ុំប៊ី តាមបណ្តោយមហាវិថី Portsmouth Avenue ដោយគេឃើញមនុស្សអាក្រាតម្នាក់រត់នៅតាមផ្លូវ ។
រំពេចជាមួយនឹងគ្នានោះ មន្ត្រីក្នុងតំបន់ខាងលើ បានទទួលការខលមក ត្អួញត្អែរ អំពីឥរិយាបទ បុរសអាក្រាតនោះ ។
មន្ត្រីប៉ូលិសបាននិយាយថា ខណៈដែលរៀបចំទៅកាន់កន្លែងកើតហេតុ ក៏ទទួលបានការខលទូរស័ព្ទមួយទៀត ថាមានបុរសអាក្រាតផ្សេងទៀត ។ ដោយខលលើកដំបូង ប៉ូលិស បានកត់ចំណាំ ថាមានបុរសអាក្រាតនៅលើផ្លូវធំ ហើយខលលើកទី ២ ថាមានបុរសអាក្រាតរត់នៅលើទ្រូងផ្លូវ ហើយខលចុងបញ្ចប់ គឺ បង្ហាញថាបុរសអាក្រាតត្រូវបានរថយន្តតោន បុកស្លាប់ ។
ខណៈដែលប៉ូលិស និងរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុ បុរសអាក្រាតនោះត្រូវបានស្លាប់ រួចរាល់ ហើយប៉ូលិសក៏ឃាត់ខ្លួនអ្នកបើកបរ បង្កគ្រោះថ្នាក់នោះ ដើម្បី ស៊ើបអង្កេត ។ តាមរយៈការសន្និដ្ឋានដំបូង ប៉ូលិសបាននិយាយថា អ្នកបញ្ជារថយន្ត មិនបានផឹកស្រាស្រវឹងនោះទេ ដោយក្នុងនោះប៉ូលិសសង្ស័យាបុរសម្នាក់នោះ អាចនឹងបែកថ្នាំ ៕
មតិយោបល់