Post News Media ព័ត៌មានអន្តរជាតិ គុយបា លើកឡើងថ...

គុយបា លើកឡើងថា ការថ្លែងរបស់លោក អូបាម៉ា មានភាពផ្អែមត្រជាក់ តែគ្មានខ្លឹមសារសំខាន់ឡើយ

(គុយបា)៖ មេដឹកនាំបដិវត្តន៍គុយបាលោក ហ្វីឌែល ខាស្ត្រូ បានបង្ហាញភាព ស្ងប់ស្ងាត់ក្រោយជំនួបជា មួយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដោយក្នុងនោះលោក ខាស្ត្រូ បានលើកឡើងខ្លីៗថា លោក អូបាម៉ា បាននិយាយពាក្យផ្អែមល្ហែមណាស់ ប៉ុន្តែវាបានបង្កប់នូវ ខ្លឹមសារសំខាន់ៗមួយចំនួនតូចប៉ុណ្ណោះ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
ក្រោយទស្សនកិច្ចរបស់លោក អូបាម៉ា មកកាន់ប្រទេសគុយបាជាលើកដំបូង កាលពីថ្ងៃទី ២០ ដល់ ២២ ខែមីនា កន្លងទៅនេះ លោក ខាស្ត្រូ ទើបតែថ្លែងសារមួយឆ្លើយតបទៅនឹងលទ្ធផលក្រោយ ទស្សនកិច្ចដ៏កម្របំផុតនេះ។ មេដឹកនាំបដិវត្តន៍គុយបា បានលើកឡើងដូច្នេះថា «ការថ្លែងរបស់លោក បារ៉ាក់ អូបាម៉ា ពិតជាបានសម្តែងចេញនូវពាក្យសម្តីដ៏ផ្អែមពិរោះ ជាច្រើន ដូចជា៖ វាដល់ពេលហើយ សម្រាប់ពេលនេះ ក្នុងការបំភ្លេចអតីតកាលហើយចាប់ផ្តើមកសាងក្តីសង្ឃឹមនៃអនាគតថ្មីជាមួយគ្នា។»
គួរបញ្ជាក់ថា លោក ខាស្ត្រូ ហាក់សម្តែងការខកចិត្តចំពោះការលើកឡើងជាច្រើនរបស់លោក អូបាម៉ា ដោយក្នុងនោះក្នុងនាមបុរសខ្លាំងគុយបា លោកបានអះអាងថា អាមេរិក នៅតែមិនបានបញ្ជាក់ពី ការឆ្លើយតបសំណូមពរសំខាន់ៗរបស់គុយបានៅឡើយ។ មេដឹកនាំគុយបាពិតជាដឹងថា គ្រប់គ្នាស្ទើរតែគាំងបេះដូងទៅហើយ ក្រោយពីបានឮពាក្យទាំងនោះពីមេដឹកនាំអាមេរិក ប៉ុន្តែគុយបា ត្រូវការការដោះស្រាយបញ្ហាជាក់ស្តែង និង ការទទួលខុសត្រូវចំពោះភាពពិតនៃអតីតកាល៕
  

Loading...