កណ្តាលៈ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូវ៉ាជែងរថយន្ត បណ្តាលឲ្យបុកឆ្កែដួលបោកក្បាលស្លាប់ ស្ថិតក្នុងភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សាកសពជនរងគ្រោះឈ្មោះ ចែម សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅក្នុងភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាក XR ពណ៌ក្រហម ពាក់ផ្លាកលេខ1FJ5029 ទិសដៅពីជើងទៅត្បូង ដោយបើកបរក្នុងល្បឿនយ៉ាងលឿន
លុះបើកមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿង ជ្រុលទៅបុកសត្វឆ្កែមួយក្បាល ដែលកំពុងរត់ឆ្លងផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់។
មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះស្រវឹងស្រា និងបើកបរដោយខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពនិងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន តាមនីតិវិធីផ្លូវច្បាប់។ចំណែកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់