ភ្នំពេញៈ កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៤០នាទី ដោយអនុវត្តតាមបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោកស៊ី ផល្លា លោកជាវ តុលា នាយករងមន្ទីរ និង លោក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ ពីសំណាក់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ ។
វត្ថុតាងចាប់យកបាន៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៧គ.ក្រ ៦២២ ក្រាម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់