ព័ត៌មានជាតិ

ស្រ្តីម្នាក់ អុំទូកត្រឡប់ពីមើលស្រែប្រាំង មានអាការមិនស្រួលខ្លួន បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់

កំពង់ឆ្នាំងៈ នៅថ្ងៃចន្ទ ០២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០ នាទី មានករណីលង់ទឹក បណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់ នៅចំណុចបឹងកផល ភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សាកសពជនរងគ្រោះឈ្មោះ វ៉ែន លី ភេទស្រី អាយុ៤៧ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

មូលហេតុ៖ ជនរងគ្រោះអុំទូកត្រឡប់ពីមើលស្រែប្រាំង មានអាការមិនស្រួលខ្លួនក៏បានធ្លាក់ទឹកបណ្ដាលឱ្យលង់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពស្រ្តីរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកមែន ។ សាកសពត្រូវប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់