ព័ត៌មានជាតិ

អ៊ុ​យក្រែន-បារាំង​បង្កើត​ទំនាក់ទំនង​ល្អ​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​

ប្រទេស​អ៊ុ​យក្រែន និង​បារាំង កាលពី​ថ្ងៃ​ចន្ទ​នេះ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បង្កើត​ទំនាក់ទំនង​សហការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រជុំ​រវាង​នាយករដ្ឋមន្ត្រី​អ៊ុ​យក្រែន លោក Mykola Azarov និង​គណៈប្រតិភូ​ដែល​មកពី​ប្រទេស​បារាំង​។​

​នៅក្នុង​អំឡុង​ពេល​ប្រជុំ​លោកនាយក​រដ្ឋមន្ត្រី​អ៊ុ​យក្រែន បាន​និយាយថា នេះ​គឺជា​សក្កា​នុព​ល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​មួយ​ដែល​ប្រទេស​យើង​ទាំងពីរ​បាន​សហការ​គ្នា ហើយ​ចំណងមិត្តភាព​នេះ នឹង​បន្ត​ជា​យូរអង្វែង​។​

​លោក​បាន​សម្តែង​នូវ​ក្ដីសង្ឃឹម​ថា​ចំណុច​ទាំង​ប្រាំពីរ​នៃ​អ៊ុ​យក្រែន​- គណៈកម្មការ​អន្តររដ្ឋាភិបាល​បារាំង នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ខែ​ធ្នូ​នេះ​នឹង​ផ្តល់​នូវ​កម្លាំង​រុញច្រាន​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​កាន់​កម្រិត​ថ្មី​មួយ​។​

“​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​របស់​យើង​គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​យើង​នឹង​ធ្វើ​វាឲ្យ​ល្អ​បំផុត​សម្រាប់​ប្រទេស​យើង​ទាំងពីរ​”​។ នេះ​ជា​សម្ដី​របស់​លោកនាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែន​បញ្ជាក់ពី​ជំហ​ររបស់ខ្លួន​៕

Viktor Yanukovych

មតិយោបល់