ព័ត៌មានជាតិ

រកឃើញកញ្ឆាខុសច្បាប់ចំនួន២៥,៣២៥ដើម នៅខេត្តតាកែវ!

តាកែវៈ លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានប្រាប់Post News ថា កម្លាំងរបស់លោក បានសហការជាមួយលោកវរសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះធ្វើការបង្រ្កាបដំណាំកញ្ឆាខុសច្បាប់ បានចំនួន ២៥,៣២៥ដើម។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង២០នាទី ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការរឹបអូសបានដំណាំកញ្ឆាខុសច្បាប់បានចំនួន ២៥,៣២៥ដើម មានចំនួន៧៧ទីតាំង មានអណ្តូងទឹកប្រស់ ចំនួន១៤ ស្ថិតក្នុងចំណុចខ្នងបន្ទាយចាស់ និងបង្គោលអង់តែន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ហើយបច្ចុប្បន្ន ដើមកញ្ឆាទាំងនេះ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល នូវនឹងកន្លែង និងវិធានការបន្តកម្លាំងជំនាញកំពុងស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

https://youtu.be/bDyO3K586fo

មតិយោបល់