ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបង្កហិង្សាដោយចេតនា

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០និង៤០នាទី មានករណីហិង្សាដោយចេតនា នៅចំណុចមុខផ្ទះលក់ចាប់ហួយ របស់ជនរងគ្រោះ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈន់ នុតតាឆា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ សង្កាត់កើតហេតុ។
ជនសង្ស័យឈ្មោះ សុន ស្រីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។

នៅវេលាកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះកំពុងតែនិយាយទូរស័ព្ទជាមួយឪពុករបស់ខ្លួននៅមុខផ្ទះ ពេលនោះជនសង្ស័យ និងម្តាយព្រមទាំងបងប្អូនកំពុងតែហូបបាយជជែកគ្នាលេងលឺ​ៗ ធ្វើអោយរំខានដល់ជនរងគ្រោះ ក៏កើតជាទំនាស់ពាក្យសំដី ដៀមដាមដាក់គ្នាទៅវិញទៅមក ធ្វើអោយជនសង្ស័យខឹង ក៏បានស្ទុះទៅទះកំភ្លៀងជនរងគ្រោះ១ដៃ ចំថ្ពាល់ខាងឆ្វេង បណ្តាលអោយមានស្នាមរលាត់ស្បែក ក្រោមខាងឆ្វេងបន្តិច ហើយត្រូវបានអ្នកនៅទីនោះ ឃាត់បំបែកចេញទៅ ។ បន្ទាប់មកជនរងគ្រោះ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចុះជួយអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់