ព័ត៌មានជាតិ

អគ្កិភ័យកំពុងឆេះផ្សារកំពង់អំពិល ស្ថិតនៅខេត្តព្រៃវែង

ព្រៃវែង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅវេលាយប់ថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២០ មានករណី អគ្គិភ័យឆេះផ្សារកំពង់អំពិល ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។ រថយន្តពន្លត់អគ្គិភ័យ២គ្រឿងបានមកដល់ និងចាប់ផ្ដើមបាញ់ពន្លត់។ ប៉ុន្តែបើតាមលោកអធិការ ពេលនេះនៅមិនទាន់គ្រប់គ្រងបាននៅឡើយទេ កំពុងរង់ចាំរថយន្តជំនួយពីស្រុកពោធិ៍រៀង និងស្រុកខ្សាច់កណ្ដាល ៕

 

មតិយោបល់