ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា រអិលជើងធ្លាក់ក្នុងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

ស្វាយរៀង: កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកក្នុងស្រះ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង សូមបញ្ជាក់ ជនរងគ្រោះបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ ប៉ាង សាន្ត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មូលហេតុ៖ ផឹកស្រាស្រវឹង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះដល់ទីតាំងត្រួតពិនិត្យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ រអិលជើងធ្លាក់ទឹកស្រះ បណ្ដាលឲ្យលង់តែម្ដង ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់