ព័ត៌មានជាតិ

ជនជាតិចិនជាង ១៥០នាក់ ត្រូវបានតុលាការមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់គុក១ជីវិត

មីយ៉ាន់ម៉ា៖ តុលាការមីយ៉ាន់ម៉ា ឬភូមា នៅថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ បានធ្វើការកាត់ទោសជនជាតិចិនចំនួន ១៥២នាក់ ក្នុងចំណោម១៥៥នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រឆាំងនឹងច្បាប់ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
china-mines_3384961b
ក្រៅពី ១៥២នាក់ ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិត មានជនជាតិចិន ២នាក់ទៀត ត្រូវបានកាត់ឲ្យជាប់ពន្ធធនាគារម្នាក់១០ឆ្នាំ ដោយចោទប្រកាន់ពីបទល្មើសដូចគ្នា ខណៈស្រ្តីម្នាក់ត្រូវបានបន្ថែមទោស ១៥ឆ្នាំទៀត ពីបទរត់ពន្ធគ្រឿងញៀន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានឲ្យដឹងថា ចិនបាននឹងកំពុង មានការព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងនឹងសាលក្រមនេះ ហើយបាននឹងកំពុងស្នើឲ្យភាគីមីយ៉ាន់ម៉ា ទទួលយកការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងររបស់ខ្លួននេះ៕

មតិយោបល់