ព័ត៌មានជាតិ

ដើរដេកតាមដងផ្លូវត្រូវម៉ូតូបុកស្លាប់ភ្លាមៗ

កោះកុង: នៅថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោងចន្លោះ១០និង០០នាទី នៅចំណុចលើផ្លូវជាតិលេខ1483 ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានជនរងគ្រោះឈ្មោះ ធន់ សុភាព ភេទប្រុស អាយុ 34 ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទឹកប៉ោង ឃុំបឹងព្រាវ មុខរបរកសិករ មានស្លាកស្នាម របួសចំកញ្ចឹងកខាងស្ដាំ (រយះប្រវែង 2.5cm) ស្លាប់នៅនឹងកន្លែងកើតហេតុ ។
តាមការស្រាវជ្រាវរបស់ជំនាញព្រហ្មទណ្ឌរកឃើញថា ជនរងគ្រោះគឺបានចេញពីបន្ទប់ជួល មកដេកលើផ្លូវជាតិលេខ1483 ត្រង់ចំណុចផ្លូវកោងមុខសាលាឃុំស្រែអំបិល និងមុខសាលារៀនចិន និងមានឈ្មោះ កាង ឃ្លោក បានមកហៅឈ្មោះ ម៉ាស់ អុីសាស ភេទស្រី (នារីខារ៉ាអូខេ) ឲ្យទៅមើលជនរងគ្រោះ រួចហើយនារីនោះបានជិះម៉ូតូទៅមើលជនរងគ្រោះដែលកំពុងដេកលើផ្លូវជាតិ និងបានហៅឲ្យទៅដេកនៅផ្ទះ ប៉ុន្តែជនរងគ្រោះមិនស្តាប់ និងបានដើរពីទិសខាងត្បូងទៅខាងជើង (គោលបំណងមកកាន់ហាងខារ៉ាអូខេកូលាបក្រហម) ចំណែកឯនារីនោះក៏បានដើរតាមពីក្រោយ ប៉ុន្តែដើរដល់មុខផ្ទះសំណាក់ស៊ីន ដា ក៏ឈប់និយាយទូរស័ព្ទ រីឯជនរងគ្រោះបន្តដើរ រហូតដល់ចំណុចកើតហេតុក៏ដេកលើផ្លូវទៀត ស្របពេលនោះមានម៉ូតូមួយគ្រឿងជិះមកយ៉ាងលឿន ក៏បានកិនជនរងគ្រោះហើយជិះទៅបាត់យ៉ាងលឿន ។
នារីរូបនោះ ពេលបានលឺសំលេង ក៏ងាកទៅមើលឃើញជនរងគ្រោះដេកនៅលើផ្លូវជាតិ និងបានឃើញបុរសម្នាក់ដើរចេញពីផ្ទះមកមើលដែរ ក៏បានហៅឲ្យជួយមើលជនរងគ្រោះផង ចំណែកគាត់(នារីឈ្មោះ អុីសាស) បានរត់ទៅហៅឈ្មោះ កាង ឃ្លោក ឲ្យមកជួយមើល ហើយប្រាប់ថាជនរងគ្រោះត្រូវម៉ូតូបុក ។
បន្ទាប់មកឈ្មោះ ឃ្លោក បានជិះម៉ូតូមកមើល ក៏ឃើញជនរងគ្រោះដេកស្លាប់លើផ្លូវទៅហើយ ។ ម្យ៉ាងវិញទៀតក៏មានសាក្សីម្នាក់ឈ្មោះ សំ ព្រីង ភេទប្រុស អាយុ ៣៩ឆ្នាំ (ផ្ទះនៅមុខកន្លែងកើតហេតុ) បានប្រាប់ថាគាត់ លឺសម្លេងបុក ក៏បានចេញមកមើលឃើញជនរងគ្រោះនៅលើផ្លូវ រួចក៏តេហៅប៉ូលិស ។ មុនតេទៅប៉ូលិសគឺបានជួបនារីឈ្មោះ ម៉ាស់ អុីសាស ហើយនារីនោះក៏បានហៅគាត់ឲ្យជួយមើលឈ្មោះ ភាព (ជនរងគ្រោះ)ផងដែរ ។
យោងតាមការបំភ្លឺរបស់សាក្សី:
១. នារីឈ្មោះ ម៉ាស់ អុីសាស ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម (បងស្រី សង្សារជនរងគ្រោះ)
២. ឈ្មោះ សំ ព្រីង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ (មានផ្ទះនៅមុខកន្លែងកើតហេតុ)
៣. ឈ្មោះ កាង ឃ្លោក ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ (ស្គាល់គ្នា)
ផ្នែកជំនាញព្រហ្មទណ្ឌ សូមសន្និដ្ឋានថានេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ។
បច្ចុប្បន្ន ជនរងគ្រោះ បាន ប្រគល់ ជូន សាច់ញាតិ រៀបចំ ធ្វើ បុណ្យ តាម ប្រពៃណី៕

 

មតិយោបល់