ព័ត៌មានជាតិ

ផ្ទុះចង្ក្រានហ្គាស់បណ្តាលឲ្យផ្ទះមួយខ្នងឆេះទាំងស្រុង

ឧត្ដរមានជ័យៈ នៅថ្ងៃ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យកើតឡើងវេលាម៉ោង ០២និង០០នាទី យប់ថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២០ ឆេះផ្ទះចំនួន០១ខ្នង ទំហំ ៩ម x ១២ម សង់ពីឈើប្រក់ក្បឿង រងការខូចខាតឆេះអស់ទាំងស្រុង ស្ថិតនៅចំណុចភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ម្ចាស់ផ្ទះមានឈ្មោះ សុីវ ណែត ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ យោធាស្រុក និងប្រពន្ធ ឈ្មោះ យ៉ង រិត អាយុ ៤៦ ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ០៤ នាក់ ។

  • ការខូចខាត រួម មាន ៖
  • រថយន្ត ០១ គ្រឿង
  • គោយន្ត ០១ គ្រឿង
  • ម៉ាសុីនភ្លើង ០១ គ្រឿង និងសម្ភារៈនៅក្នុងផ្ទះទាំងអស់ត្រូវឆេះទាំងស្រុង ។
    មូលហេតុ: ផ្ទុះចង្ក្រានហ្គាស់ ៕

 

មតិយោបល់