ព័ត៌មានជាតិ

ការលក់​រាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​កើនឡើង​

​កូរ៉េ​៖​ការលក់​រាយ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បួង​បានកើនឡើង ដោយសារតែ​តម្រូវការ​សម្លៀកបំពាក់​សម្រាប់​រដូវ រងារ​បាន​ឈាន​មុខ​គេ​។ នេះ​បើ​យោង​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃច​ន្ទ​ម្សិលមិញ​នេះ​។​
​កន្លែង​លក់​ទំនិញ​ភាគច្រើន​បានធ្វើការ​បញ្ចុះតម្លៃ ដែល​ជា​ហេតុ​ធ្វើឲ្យ​តួលេខ​នៃ​ការលក់​រាយនៅក្នុង​ខែកញ្ញា​កើនឡើង ហើយ​បើ​តាម​របាយការណ៍​ការ​របស់​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​បានឲ្យដឹងថា វា​កើន​ឡើង ៣០,៥​ភាគរយ ធៀប​នឹង​ឆ្នាំមុន​។​
​ការលក់​សម្លៀកបំពាក់​នៅក្នុង​ខែ​កញ្ញា​បាន​ក្លាយ​ជា​ទៅ​អាទិត្យ​ថ្មី​មួយ​ក្នុង​ការជំរុញ​ការលក់​រាយ​របស់​កូរ៉េ​ខាងត្បួង​ឲ្យ​កើនឡើង ជាពិសេស​គឺ​មាន​ការលក់​បញ្ចុះតម្លៃ ដោយ​នៅក្នុង​ហាង​នី​មួយៗ​លក់ដាច់​សម្លៀក​បំពាក់​ស្ត្រី និង​បុរស​យ៉ាងច្រើន ព្រោះ​ថា​វា​ជា​រដូវរងារ ដែល​មនុស្ស​គ្រប់គ្នា​នៅក្នុង​ប្រទេស​កូរ៉េ​ត្រូវការ​ជា​ចាំបាច់​។ ចំណែក​ចំណីអាហារ ជា​មុខទំនិញ​បន្ទាប់បន្សំ​ពី​សម្លៀកបំពាក់ ប៉ុន្តែ​វា​ក៏​ជា​មុខទំនិញ​អាទិភាព​ផងដែរ ព្រោះ​ថា​វា​ជា​តម្រូវការ​ប្រចាំថ្ងៃ​៕​
South Korean

មតិយោបល់