Post News Media ព័ត៌មានជាតិ រថយន្ត ៣គ្រឿង...

រថយន្ត ៣គ្រឿងបុកគ្នា នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង ៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ស្ថិតក្នុងចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ ភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1959 ធ្វើដំណើរពីកើតទៅលិច (អ្នកបើកបររត់គេចខ្លួនបាត់) លុះដល់ចំណុច កើតហេតុខាងលើបានរេចង្កូតទៅបុករថយន្ត ២គ្រឿង ដែលបើកបរពីទិសខាងលិចទៅកើត
– រថយន្តទី១ ម៉ាក នីសាន់ ពាក់ស្លាកលេខ ថៃ 996623 បើកបរដោយឈ្មោះ សុំ លិក អាយុ ៦០ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅប្រទេសថៃ
– រថយន្តទី២ ម៉ាក តូយូតា ពណ៌ស ពាក់ស្លាកលេខ ថៃ 4645 បើកបរដោយឈ្មោះ ប៊ុន យ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅក្រុងថេប ប្រទេសថៃ មានប្រពន្ធឈ្មោះ យ៉ុ អាយុ ៣៣ឆ្នាំ ស្រី មានលំនៅខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីកសាងសំណុំរឿង ដោះសា្រយតាមនីតិវិធីច្បាប់៕