ព័ត៌មានជាតិ

យុវជនម្នាក់ជួញដូរគ្រឿងញៀនជាង ៣គីឡូ ឆ្លងដែនពីឡាវមកកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីមានខ្សែរយ:ចាត់តាំង ជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសឡាវមកកម្ពុជា អនុវត្តតាមបញ្ជារបស់លោក អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទី កម្លាំងជំនាញ(ក៨) នៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក សឿង មុនីរ័ត្ន ព្រះរាជអជ្ញារង នៃអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅរាជធានីភ្នំពេញ ចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

លទ្ធផល:
-ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ។

-វត្ថុតាងចាប់យកបាន៖ គ្រឿងញៀន សរុប ៣១១១.០៧ ក្រាម
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៣១១០ក្រាម
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម
-ជញីងថ្លឹងគ្រឿងញៀន ០១គ្រឿង ៕

មតិយោបល់