ព័ត៌មានជាតិ

ចម្លែកណាស់! មនុស្សស្រីប្រុស ៤នាក់ សន្លប់បាត់ស្មារតី ខណៈកំពុងបើកបររថយន្ត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីមនុស្សប្រុសស្រី ៤នាក់ ខណ:កំពុងបើកបររថយន្តសុខៗ ស្រាប់តែសន្លប់បាត់ស្មារតីតែម្ដង។

មូលហេតុ៖ មិនទាន់ដឹង។

រថយន្តឆ្លាម ពាក់ផ្លាកលេខ ភ្នំពេញ 2A-5606 ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលខណ្ឌដង្កោ រីឯមនុស្សបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់