ព័ត៌មានជាតិ

បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ឃាត់ខ្លួន​មេកា​សំណង់ និងកម្មករចំនួន​៣​នាក់​ ដកហូតវត្ថុតាង​១៦៦​កញ្ចប់​

​ព្រះ​សីហ​នុៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចំនួន​៣​នាក់​ ស្ថិត​នៅ​ចំណុច​ក្រុម​១​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជនសង្ស័យ​រួម​មាន​៖​ ១-​ឈ្មោះ​ ឃិ​ន​ ស៊ីនួន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ ទីលំនៅ​បច្ចុប្បន្ន​ ក្រុម​១​ ភូមិ​៥​ សង្កាត់​ លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ មានស្រុក​កំណើត​ភូមិ​ស្វាយ​អាត់​ សង្កាត់​ស្វាយ​អាត់​ ក្រុង​/​ខេត្តពោធិ៍សាត់​ ។​២-​ឈ្មោះ​ ឈួ​ន​ កំសត់​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១​ ភូមិ​៥​ ស​សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ មានស្រុក​កំណើត​ភូមិ​កំពែង​ស្វាយ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​៣-​ឈ្មោះ​ ឈៀង​ សុខា​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មេកា​សំណង់​ ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១​ ភូមិ​៥​ សង្កាត់​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ មានស្រុក​កំណើត​ ភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។​

ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​ ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​ ៖-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​១៦៦​កញ្ចប់​ ,​ ទូរស័ព្ទ​០៤​គ្រឿង​ ,​ ដាវ​០៣​ដើម​ ,​ ថង់​សម្រាប់​ វេច​ខ្ចប់​មួយ​ចំនួន​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់