ភ្នំពេញៈ យោងតាមផេករបស់នាយកដ្ឋានបង្កាពន្លត់អគ្គិភ័យនិថសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅវេលាម៉ោង១១និង១៥ នាទី ខ្ញុំអនុសេនីយ៏ឯកព្រឹម ទៀក ឋាខ:នាយរងប៉ុស្តិ៍ បានទទួលទូរសព្ទ័ពីប្រជាពលរដ្ឋ ម្នាក់រស់នៅភូមិព្រែកតាពៅបានទូរសព្ទ័រាយការណ៏ថា មាននគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យ នៅខណ្ឌដង្កោចំនួន០៦ជាមួយមធ្យោ បាយធ្វើដំណើររួមមាន÷ រថយន្តម៉ាក FORD RANGER ពណ៏ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2AQ.0304 និងម៉ូតូម៉ាក SLពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1AX.6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ ពេលនោះកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល ដើមមៀនចុះដល់កន្លែងកើតហេតុដើម្បីហៅអ្នកទាំង០៦នាក់នោះមកប៉ុស្តិដើម្បីសួរនាំ។
សូមបញ្ជាក់ថាអ្នកទាំង ០៦នាក់មានឈ្មោះដូចខាងក្រោម÷
១- អនុសេនីយ៏ឯក ហែម ហ៊ុ អត្តលេខ៣១៥៦១ជាមន្រ្តីចូលនិវត្ស
២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី
៣- សាន វឌ្ឃន:មន្ត្រីជាប់កិច្ចសន្យា(អ្នកបើកបរ)។
៤- ហៀក វិរ:សាក មន្រ្តីជាប់កិច្ចសន្យា
៥- ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា៕
មតិយោបល់