ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យខ្មែរ-ចិន ប្រុសស្រីចំនួន៣នាក់ រងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សប្រុស.ស្រី ចំនួន៣នាក់(ក្នុងនោះមានជនជាតិចិនម្នាក់) បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅត្រង់ចំណុចភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ០១ គ្រឿងម៉ាកអ៊ិចស៊ីទ័រ ពណ៌ស-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-4873 បើកបរដោយឈ្មោះ សេង កុសល់ ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់) រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះធ្វើបើកទៅដល់ចំណុចខាងលើ បានបើកទៅបុកម៉ូតូ ០១គ្រឿងម៉ាកហុងដា C125 (2019) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AF-2229 បើកបរដោយឈ្មោះ ប៉ោក ប៉ោវ័ន្ត ភេទស្រី អាយុ៣៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិដើមពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ឌុបជនជាតិចិនម្នាក់ មិនទាន់ស្គាល់ឈ្មោះ (កំពុងស្រាវជ្រាវរក) ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ(របួសធ្ងន់)។

ប្រភពដដែលបន្តថា អ្នករងរបួសទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកឧដុង្គដឹកយកទៅសង្គ្រោះ)។

ចំពោះវត្ថុតាងម៉ូតូ០២គ្រឿងខាងលើរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលវាំងចាស់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់