ព័ត៌មានជាតិ

អ្នកបើករថយន្តវ័យក្មេងជាន់ហ្គែថាហ្វាំ្រង ជ្រុលបុកចូលផ្ទះគេខ្ទេចទាំងព្រឹក

ភ្នំពេញៈ យុវជនម្នាក់ បើករថយន្តតូយ៉ាតា តាកូម៉ា ច្រឡំជាន់ហ្គែរថាហ្វាំ្រងជ្រុលបុកចូលផ្ទះលក់ទូរសព្ទបណ្ដាលឲ្យខូចខាត របស់របរ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ សុធារ៉ា លក់ទូរសព្ទនិងជួសជុល ផ្លូវលេខ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កខាងលើមានឈ្មោះ វ៉ា គឹមហួរ ភេទប្រុស អាយុ១៦ឆ្នាំ ស្រុកកំណើតភូមិស្ពឺ ឃុំសំរោងទង ខេត្តកំពងស្ពឺ ស្នាក់នៅក្នុងការ៉ាស សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

បើតាមសម្តីប្អូន គឹម ហួរ ជាអ្នកបើករថយន្តបានប្រាប់ឲ្យដឹងថា ខ្លួនបានបើករថយន្តម៉ាក តូយ៉ាតា តាកូម៉ា ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2A-7048 បើកចេញពីការ៉ាសរថយន្តមួយ នៅតាមបណ្ដាយផ្លូវ២៨៩ ពីលិចមកកើត រួចបត់ស្ដាំឈប់ ហើយមានបំណងចង់បត់ត្រឡប់ក្រោយវិញ តែពេលបត់នោះ ច្រឡំជាន់ហ្គែថាហ្វាំ្រង ក៏ជ្រុលទៅបុកចូលផ្ទះលក់ទូរសព្ទតែម្ដងទៅ។ ពេលបុកចូលនោះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ គឺគ្រាន់តែខូចសម្ភារៈដែលនៅក្នុងផ្ទះតែប៉ុណ្ណោះ គាត់បន្តថា នេះមកពីគាត់ មានការធ្វេសប្រហែស ច្រឡំជាន់ហ្គែរថាហ្វាំ្រងទើបជ្រុលទៅមុខបុកចូលផ្ទះគេបែបនេះ។

បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងយកទៅរក្សាទុកនៅអធិការការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយនាពេលក្រោយ ដោយខាងជនរងគ្រោះមិនដឹងអំពីទំហំនៃការខូចខាតឡើយ ពីព្រោះទូរសព្ទជាច្រើនត្រូវបានខ្ទេចខ្ទីអស់ ៕

https://youtu.be/JlKVwXHWX_8

មតិយោបល់