ព័ត៌មានជាតិ

ព្រលឹងចុងសក់! ករណីរន្ទះបាញ់ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស និងងាប់គោ៦ក្បាល

កោះកុង: នៅវេលាម៉ោង ២និង០០នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ស្របពេលនោះ ក៏មានករណីរន្ទះបាញ់ត្រូវចំមនុស្ស បណ្ដាលឲ្យរងរបួសធ្ងន់ សត្វគោងាប់ចំនួន៦ក្បាល ស្ថិតក្នុងភូមិសុវណ្ណបៃតង និងភូមិប្រលាន ឃុំកណ្ដោល ស្រុកបុទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះមានឈ្មោះ ឡុច សុឃុន ភេទស្រី អាយុ ៣៣ឆ្នាំ និងងាប់សត្វគោចំនួន៦ក្បាល ៕

មតិយោបល់