ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករកឃើញមធ្យោបាយល្មើសសរុបចំនួន៥១៥គ្រឿងក្នុងនោះមានម៉ូតូចំនួន៣៦២គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល០៧ថ្ងៃ(ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៨ខែវិច្ឆិកា)ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករកឃើញមធ្យោបាយល្មើសសរុបចំនួន៥,៧៨៨គ្រឿងក្នុងនោះមានម៉ូតូចំនួន៤,០៧៣គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៨ថ្ងៃនៃខែវិច្ឆិកានេះឃើញថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
មតិយោបល់