ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយឡើងពំនូកដី បណ្ដាលឲ្យដួល ត្រូវរថយន្តមិនស្គាល់ម៉ាកកិនស្លាប់

ភ្នំពេញ: នៅវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ មុខអគ្គបញ្ជាការកងកម្លាំវិស្វកម្ម ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កមិនស្គាល់ម៉ាក។
ជនរងគ្រោះឈ្មោះ ឡូង ស៊ីថេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1K.0867 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ត្រឡប់ក្រោយឡើងពំនូកដី បណ្ដាលឲ្យដួល រំពេចនោះស្រាប់តែមានរថយន្តមិនស្គាល់មួយគ្រឿង ធ្វើដំណើរមកពីក្រោយកិនជនរងគ្រោះរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិវិញ ចំពោះសពដឹកយកទៅតម្កល់ទុក នៅវត្តសំបួរមាសដើម្បីធ្វើបុណ្យ ៕

មតិយោបល់