ព័ត៌មានជាតិ

សូមជ្រាប​ស្ថានភាព​ដ៏​គ្រោះថ្នាក់ “​គេង​មិន​ដកដង្ហើម​” ប៉ះពាល់​ដល់​ជីវិត​

​ក្នុអំឡុងពេល​គេង ដោយ​ចរន្ត​ដង្ហើម​ដំណើរការ​មិន​ល្អ វា​នឹង​ធ្វើឲ្យ​ប៉ះពាល​ជីវិត​ខ្លាំងណាស់ ជាពិសេស​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​គេង​មិន​ដកដង្ហើម​នោះ​។​
​ការ​គេង​មិន​ដកដង្ហើម គឺជា​ជា​ប្រភេទ​ជំងឺ​មួយ​ប្រភេទ ដែល​បញ្ឈប់​ការដកដង្ហើម ក្នុងអំឡុង​គេង​ពេលយប់ ។ បាតុភូត​មិន​ដកដង្ហើម​នេះ​កើតឡើង ដោយ​ការខ្វះ​អុកស៊ីសែន និង កាបូន​ឌីអុកស៊ីត កើន​ឡើង​នៅក្នុង​ឈាម ។​ចំណុច​ដែល​គេង​មិន​ដក​បង្ហើម​នេះ វា​ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ជំងឺ​បេះដូង នាំឲ្យ​មាន​ជំងឺលើសឈាម បេះដូង​ចុះខ្សោយ ដោយ​ស្ទះ ជាដើម និង​ឈាន​ដល់​ការ​ផ្តាច់​ជីវិត​ផង​ដែរ ។ ក្នុងនោះ ហានិភ័យ​នៃ​ជំងឺ​សរសៃ​បាន​កើតឡើង នៅពេល​ដែល​ចំនួន​ច្រើនដង​នៃ​ការ​គេង​មិន​ដកដង្ហើម ក្នុង​មួយ​ម៉ោង ។​
​បច្ចុប្បន្ន​នេះ​ដែរ បើ​តាម​ការ​ស្ទាបស្ទង់​ប្រមាណ​ជា ២៦ ភាគរយ នៃ​មនុស្ស​ពេញវ័យ បាន​ជួប​ហានិភ័យ ដោយ​ការ​គេង​មិន​ដកដង្ហើម ។ ជាធម្មតា ផ្លូវដង្ហើម ត្រូវបាន​គាំទ្រ​ដោយ រចនាសម្ព័ន្ធ​ឆ្អឹង តូច​មួយ ឆ្អឹង​ខ្ចី ជុំវិញ ច្រមុះ និង​បំពង​ក ដើម្បី​ជួយ​បើក​ផ្លូវដង្ហើម ឲ្យ​ដង្ហើម​ចេញចូល ។ ទោះជា​យ៉ាងណា សម្រាប់​អ្នក​ដែល​គេង​មិន​ដកដង្ហើម​នេះ មក​ពី​អណ្តាត​និង​ជាលិ​កទន់ នៃ​ឆ្អឹងខ្ចី​បំពង​ក បាន​ធ្លាក់ចុះ ទៅក្នុង​បំពង់ខ្យល់ ហើយ​ចរន្ត​ដង្ហើម​ត្រូវបាន​រាំងស្ទះ​ដោយសារតែ ជាលិការ​ទន់​នោះ ហើយ​ក៏​កើត​ជំងឺ គេង​មិន​ដកដង្ហើម​នេះ ។​
​រោគសញ្ញា​នៃ​ការ​គេង​មិន​ដកដង្ហើម​
​គេង​ស្រមុក និង​ងងុយគេង​ពេល​ថ្ងៃ គឺជា​រោគសញ្ញា ដែល​អាច​មើលឃើញ​ច្រើន​បំផុត ចំពោះ​អ្នក​ដែល​ទទួលរង​នូវ​ជំងឺ​គេង​មិន​ដកដង្ហើម​នេះ ។​លើសពីនេះទៅទៀត វា​បាន​ភ្ជាប់​មក​ជាមួយ​នឹង​រោគ​សញ្ញា អស់កំលាំង ការខ្វះខាត​ក្នុងការ​ផ្តោតអារម្មណ៍ អាច​មាន​ការ​ឈឺទ្រូង ឬ​ភ្ញាក់​នៅពេល​យប់ ។​
​ការព្យាបាល
​ដើម្បី​ធ្វើការ​វិភាគ​នៃ​រោគវិនិច្ឆ័យ​នេះ វេជ្ជៈបណ្ឌិត​នឹង​អនុវត្ត វាសវែង​លើ​អ្នកជំងឺ ដោយ​ឲ្យគេ​ង ។ បើសិន​ជា​រយៈពេល សុ​រប​គេង​មិន​ដកដង្ហើម ច្រើនជាង ៥​ដង ក្នុង​មួយ​ម៉ោង ឬ​មិន​ដកដង្ហើម​រហូតដល់ ១០ វិនាទី បញ្ជាក់ថា មាន​រោគសញ្ញា​នេះ ។​
​ដើម្បី​ព្យាបាល​វា អ្នកជំងឺ​ត្រូវ​ទទួល​ការវះកាត់​វែក​បំពង់ខ្យល់ ឬ​យក​ជាលិកា​ទន់​ចេញ ។ វិធី​ល្អ​បំផុត ដើម្បី​ជៀសវាង រងគ្រោះថ្នាក់ នៃ​ការ​គេង​មិន​ដកដង្ហើម នោះ គួរតែ​កំណត់​ដោយ​ខ្លួន​ ​ឯង ជា​របៀប​រស់នៅ ដោយ​មាន​សុខភាព​ល្អ បរិភោគ​ឲ្យ​គ្រប់គ្រាន់ ការធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​ទៀតទាត់ ។ ជាពិសេស​នៅពេលដែល​មាន​បញ្ហា​នេះ គួរ​ប្រញាប់ ទទួល​ការព្យាបាល​ដើម្បី​កុំឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​៕
OLYMPUS DIGITAL CAMERA

មតិយោបល់