ព័ត៌មានជាតិ

Update៖ ផ្ទះលក់ចាប់ហួយ និងបាយកាហ្វេ ២ខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុង

ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នងកន្លែង កាលពីនៅវេលាម៉ោង ១២និង៥០នាទីយប់រំលងអធ្រាត្រថៃ្ងអង្គារ៍ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្ទះលក់ចាប់ហួយ និងបាយកាហ្វេ ផ្ទះលេខ២៥ និងលេខ២៧ តាមបណ្តោយផ្លូវលេខ៤៣០ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

+ម្ចាស់ផ្ទះទី១ ឈ្មោះ នួន ផល្លី ភេទប្រុស អាយុ ៦ឆ្នាំ (ជនជាតិខ្មែរ) មុខរបរ នៅផ្ទះ។
+ម្ចាស់ផ្ទះទី២ ឈ្មោះ សំ ម៉ាក់ធុល ភេទស្រី អាយុ ៧៩ឆ្នាំ (ជនជាតិខ្មែរ)មុខរបរ លក់បាយ។
+ម្ចាស់ផ្ទះទី៣ ឈ្មោះ ខាត់ ហេង ភេទប្រុស អាយុ ៦៦ឆ្នាំ (ជនជាតិខ្មែរ)មុខរបរ លក់បាយ និងកាហ្វេ។
+ ម្ចាស់ផ្ទះទី៤ ឈ្មោះ អ៊ី ទិត ភេទប្រុស អាយុ ៦៣ឆ្នាំ (ជនជាតិ ខ្មែរ)មុខរបរ គ្រូបង្រៀនចូលនិវត្តន៍។

-មូលហេតុ៖ កំពុងស្រាវជ្រាវ។
– ប្រភេទសំណង់ៈ ថ្មក្រោមឈើលើ (ទំហំ ៧,៨ម៉ែត្រ x ១២ម៉ែត្រ)
– ខូចខាតសម្ភារៈឆេះផ្ទះថ្មក្រោមឈើលើ (ទំហំ ៧,៨ម៉ែត្រ x១២ម៉ែត្រ) ចំនួន ២ខ្នងអស់ទាំងស្រុង
– ស្លាប់ មនុស្ស : គ្មាន
– របួស មនុស្ស : គ្មាន
– រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប។

រថយន្តជំនួយ រថយន្តអគ្គិភ័យរបស់ក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប
– រថយន្តអគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប
– រថយន្តអគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប
– រថយន្តអគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប
– ពន្លត់ចប់ នៅវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែរ៕

មតិយោបល់