ព័ត៌មានជាតិ

បង្គាស្រស់មានផ្ទុកសារធាតុគីមី(ចាហ៊ួយ)​ ត្រូវសមត្ថកិច្ចដកហូតដុតកម្ទេចចោល និងធ្វើកិច្ចសន្យាចំពោះអ្នកលក់

កែបៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា​ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បង្គាស្រស់ចំនួន១៥គីឡូ ត្រូវបានកម្លាំងនគរបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ដុតកម្ទេចចោល ក្រោយពីរកឃើញមានផ្ទុកសារធាតុគីមី(ចាហ៊ួយ) នៅផ្សារក្តាម ក្រុង/ខេត្តកែប ។

អ្នកលក់បង្គាខាងលើ​ ក៏ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច ឈប់យកបង្គាមានសារធាតុគីមីមកលក់បន្តទៀត បើមិនរាងចាលនឹងប្រឈមនិងការទទួលទោសចំពោះមុខច្បាប់ ៕

មតិយោបល់