ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ នៅខេត្តកណ្តាល

កណ្តាល: នៅវេលាម៉ោងប្រមាណ១០និង១០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ស្ថិតនៅក្នុងភូមិសំរោងក្អែរ​ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សាកសពឈ្មោះ សឿន រ៉ាវីស ភេទប្រុស អាយុមួយខួប៨ខែ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ក្មេងរងគ្រោះបានទៅលេងនៅក្បែរស្រះ​ដែលមានជម្រៅ៥ម៉ែត្រ ។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែម្តាយក្មេងរងគ្រោះបានបាត់កូនហើយដើររក​ក៏ប្រទះឃើញលង់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច្ច័យសាកសពក្មេងរងគ្រោះ រួចសន្និដ្ឋានថា ពិតជាដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់