ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀនជាង៦គីឡូក្រាម

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាអនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន
ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនិយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩និង៤០នាទីកម្លាំងជំនាញ(ក១១)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកនាយករងអាំសុជាតិនិងលោកនាយករងយាប៊ុនណារត្ន័ន៍សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រមទាំងមានការសម្របសម្រួលពីលោកគុជគឹមឡុងព្រះរាជអាជ្ញារងបានបើកស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចបន្ទប់ផ្ទះជួលលេខ៦ភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។
លទ្ធផលនៃប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស្រ៊ានគឹមស្រួចភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ។ក្នុងនោះចាប់យកវត្ថុតាង-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៦.២០២ក្រាមនិងជញ្ជីងថ្លឹង១គ្រឿង។
ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់