ព័ត៌មានជាតិ

រថយន្ត ហ៊្សុយហ្សូ ពាក់ផ្លាកលេខ ភ្នំពេញ 3E. 2985 របស់ក្រុមហ៊ុន( DN ) បើករេចង្កូតបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់

កំពង់ឆ្នាំង: កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត១គ្រឿង បានបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់​នៅកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ៨៤-៨៥ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ហ៊្សុយហ្សូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E. 2985 រ៉ឺម៉កលេខភ្នំពេញ 4A. 4765 របស់ក្រុមហ៊ុន( DN ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចកើតហេតុ​ បានរេចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក Excitev ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1K. 0895 ក្នុងដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យស្លាប់បុរសជាអ្នកបើកបរម៉ូតូម្នាក់ នៅនឹងកន្លែងកើតហេតុ ឈ្មោះ ឃៀង សំបូរ ភេទប្រុស អាយុ២៩ឆ្នាំ និងរបួសអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ ឆុង ទួន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយកើតហេតុរួច អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ។ ខូចខាតម៉ូតូ0១គ្រឿងធ្ងន់ រថយន្តស្រាល ។ សមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់