ព័ត៌មានជាតិ

ព្យុះ​ស៊ីក្លូន បាន​សម្លាប់​មនុស្ស ៦​នាក់ និង​ហេ​ដ្ឋ​ច​រនា​សម្ព័ន្ធ​ជាច្រើន​ត្រូវ​ខូច​ខ្ទេចខ្ទាំ​

​ញូ​ដេលី ៖ នៅ​ចុង​សប្ដាហ៍​មុន​នេះ មាន​ខ្យល់ព្យុះ​ស៊ី​ក្លូន មួយ​ឈ្មោះ ហ៊ូ​ដ​ហ៊ូ​ដ បាន​វាយប្រហារ តំបន់ឆ្នេរ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌា បណ្តាលឲ្យ​មនុស្ស ៦​នាក់​បាន​ស្លាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ទទួលរង​ការខូចខាត​យ៉ាងខ្លាំង​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​
Cyclon
​តំបន់​ដែល​ទទួល​រងគ្រោះ​ខ្លាំង​ភាគច្រើន ស្ថិតនៅ​ជិត​ជ្រោយ​សមុទ្រ ប៊ែង​ហ្គាល់ មាន​រដ្ឋ​អូ​រី​សា​ជាដើម ជាមួយនឹង​សម្ពាធ​ខ្យល់​ក្នុង​ល្បឿន​រហូតដល់​ទៅ​ជាង ៣២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ឯណោះ កាលពី​ថ្ងៃអាទិត្យ​។​
​រដ្ឋាភិបាល​ឥណ្ឌា​បាន​ចេញ​សេចក្តី​ព្រមាន​នៅ​មុន​ពេល​ខ្យល់ព្យុះ​នេះ​កើតឡើង​មួយថ្ងៃ ដល់​ប្រជាជន​ឥណ្ឌា នៅ​បណ្តា​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស ឲ្យ​ជម្លៀសខ្លួន​ទៅរក​ទីក​ន្លែ​ង​មាន​សុវត្ថិភាព ស្របពេល​ដែល​ដំណើរ​រថភ្លើង​ជាង ៧០​ខ្សែ ត្រូវ​លុបចោល និង បង្ខំ​ផ្លាស់ ប្តូរ​ទិស​ដៅ​ចេញដំណើរ​៕​

មតិយោបល់